បេក្ខជននិងអ្នករដ្ឋការជាច្រើននិយាយរឿងល្អអំពីដោះស្រាយបញ្ហានានា,ប៉ុន្តែភាគច្រើន ពុំបានដូចពាក្យសន្យា។ កាលណាខ្ញុំបានស្តាប់មនុស្សដែលខ្វះអាហារព្រឹកល្ងាច, ខ្ញុំយល់ អំពីបញ្ហានៃអ្នកទាំងនោះ។
ឪពុកខ្ញុំជាទាហានចាស់ ធ្លាប់បានទទួលប្រយោជន៏អំពី ជីអៃ Bill ។ ប៉ុន្តែ នៅអាយុ ៥៥ ឆ្នាំ, គាត់ឥតមានកិច្ចការធ្វើ។ គ្រួសារធ្លាក់ខ្លួនដន់ដាប។ ម្តាយខ្ញុំ ធ្វើការកាត់ដេរ, ខ្ញុំធ្វើ ការ ក្រោយពេលសាលារៀន។ ធ្វើការខ្លាំង, កាតជំនួយម្ហូបអាហារ, បានជួយគ្រួសារខ្ញុំឪ្យរស់ បានស្រួល។ ការពិសោធន៏នេះ ជួយឪ្យខ្ញុំចេះដោះស្រាយបញ្ហា ។
ជាដំបូងក្នុងការប្រណាំងប្រចែងបោះឆ្នោត, ខ្ញុំបានបង្ហាញគំរោងការណ៏ បង្កើត កិច្ចការដែលជាវិនិយោគកម្ម ទៅលើប្រព័ន្ឋគមនាគម, ការសិក្សា, និង ការហ្វឹកហ្វឺនការងារ។ ខ្ញុំនឹង បញ្ឈប់Bush’s Tax សំរាប់ជន ២%។ បញ្ឈប់សហគ្រិនគេង ប្រវាញ់ព័ន្ឋ, សង្គ្រាមឥតហេតុ ផល។ ខ្ញុំនឹងរៀបចំច្បាប់ទាមទាព័ន្ឋ ដែលមានយុត្តិធម៌ ខ្ញុំរស់ពីស្លាប់ពេលធ្លាក់ហេលិខុបទ័រ នៅអីរាក់។ ឥឡូវនេះ ខ្ញុំជឿថា ជីវិតខ្ញុំ មានឪកាសជា លើកទីពីរ ដើម្បីប្រកាសនូវអ្វីដែលខ្ញុំមានជំនឿថាត្រិមត្រូវ។ ខ្ញុំអាចនិយាយដោយមាន ប្រសិទិ្ឋភាព ចំពោះការកាត់បន្ថយប្រាក់ចំណាយ ឥតប្រយោជន៏ក្នុងក្រសួងការពារជាតិ។ ថែម្មី ដាក់វឺត គឺជា នាយទាហានសង្គ្រាមអីរាក់ អ្នកបើកហេលិខុបទ័រ ប្លែកហោក‚ ត្រូវខ្មាំងបាញ់ធ្លាក់។ គាត់បាត់បង់ជើងទាំងពីរ។ គាត់បានទទួលរង្វាន់ Purple Heart។
គាត់ជាចាងហ្វាង នៃក្រសួងកិច្ចការទាហាន រដ្ឋអិល្លិណយ ឆ្នាំ ២០០៦ ។ នៅឆ្នាំ ២០០៩, ប្រធានាធិបតី បារាក់ ឪបាម៉ា តែងតាំងគាត់ជាអនុលេខាធិការក្រសួងកិច្ចការទាហាន។ គាត់ និង គ្រួសារគាត់ ឈ្មោះ ប្រៃអាន់, ជានាយទាហាន, រស់នៅ ហោហ្វមែន ស្តេត។







